ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យតំណាងអង្គការ GIZ ចូលជួបពិភាក្សាការងារ - BNP

Breaking

Tuesday, March 22, 2022

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យតំណាងអង្គការ GIZ ចូលជួបពិភាក្សាការងារ

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអនុញ្ញាតឱ្យលោក Michael Weiss និងសហការី ជាតំណាងអង្គការ GIZ ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងា (SOMTC) បានជម្រាបជូនលោក Michael Weiss អំពីកិច្ចការងារមួយចំនួនលើវិស័យពាក់ព័ន្ធជាច្រើន ដែលGIZ មានកិច្ចសហប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័នផ្សេងៗចំណុះឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្នុងនាមក្រុមការងារ SOMTC របស់កម្ពុជា ឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោក Michael Weiss និងលោក David de Beer ជាតំណាង អង្គការ GIZ ដើម្បីពិភាក្សា ក៏ដូចជា លើកឡើងនូវគំនិតផ្ដួតផ្ដើមនានា ក្នុងន័យដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការ លើការងារពាក់ព័ន្ធមួយចំនួន ដែលស្ថិតនៅក្រោមក្របខណ្ឌ នៃក្រុមការងារ SOMTC របស់កម្ពុជា ជាមួយ អង្គការ GIZ។


ជាការឆ្លើយតប លោក Michael Weiss តំណាងរបស់ អង្គការ GIZ បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ថា ជាការពិតណាស់ GIZ មានកិច្ចសហប្រតិត្តិការលើវិស័យជាច្រើននៅក្នុងនៅព្រះរាជាណាចក្រកម្ពុជា។


លើសពីនេះទៀត លោក Michael  Weiss ក៏មានបំណងចង់ជួបពិភាក្សាជាមួយនឹងក្រុមការងារ SOMTC-កម្ពុជា ដើម្បីបង្ហាញជូននៅគំនិតផ្តួចផ្តើម លើការងារមួយចំនួនដែលអាចជាឱកាស នៃការបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការ រវាង GIZ និង SOMTC-កម្ពុជា។


ជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក Michael  Weiss ជាតំណាង់របស់អង្គការ GIZ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមកាងារ SOMTC-កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនឹងការធ្វើបទបង្ហាញជូននូវគម្រោងនានា ដែលជាទីចាប់អារម្មណ៍ ដែលនឹងអាចជាសក្តានុពលក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាង SOMTC-កម្ពុជា និងGIZ។


ទទឹមនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានថ្លែងអំណរគុណដល់តំណាងអង្គការ GIZ  ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នឹងចាត់ក្រុមការងារ SOMTC-កម្ពុជា បន្តសហការ ក៏ដូចជាទំនាក់ទំនងជាមួយ GIZ ដើម្បីលើកឡើងនូវគម្រោងជាក់ស្តែងមួយចំនួន ដែលត្រូវពិនិត្យ ពិចារណា ព្រមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក៕




 

No comments:

Post a Comment

Pages