រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ - BNP

Breaking

Tuesday, March 22, 2022

រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

ដើម្បីអនុវត្តតាមអនុសាសន៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណងាយស្រួលដល់បណ្ដាគណបក្សនយោបាយនិងផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ចុះថ្ងៃទី៧កុម្ភៈ២០២២របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ ។ នៅព្រឹកថ្ងៃទី ២២មិនា២០២២ ឯកឧត្ដម ស្រេង សុភាព អភិបាលរងខេត្តក្រចេះបានបើកកិច្ចប្រជុំ ផ្រព្វផ្សាយដល់លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនផងដែរ។


មានប្រសាសន៏បើកកិច្ចប្រជុំឯកឧត្ដម ស្រេង សុភាព អភិបាលរងខេត្តបានបញ្ជាក់ថា នេះគឺជាការបើកនូវលំហប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង នៅមូលដ្ឋានសម្រាប់ត្រៀមធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣  ពេលខាងមុខ។ ដូច្នេះគណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនចាំបាច់យើងត្រូវបង្កលក្ខណៈផ្តល់លទ្ធភាពឲ្យពួកគេមានលទ្ធភាពធ្វើសកម្មភាពត្រៀមយុទ្ធនាការបោះឆ្នោត ,ថ្វីត្បិតយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់តែត្រូវផ្ដល់ឱកាសឲ្យគេអាចជួបជុំសមាជិកសមាជិការបស់គេ។ និងបង្កឲ្យគណបក្សនយោបាយទាំងអស់មានលទ្ធភាពដើម្បីសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីជួបជុំសមាជិកនៅមូលដ្ឋានឬលើកផ្លាកគណបក្សមិនមែនមានតែបក្សកាន់អំណាចមួយទេដែលមានសិទ្ធិ។


ឯកឧត្ដមសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះទទួលបាននូវឱកាសសម្រាប់ការជួបជុំការចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការរបស់ពួកគេដោយគ្មានការរំខានណាមួយ ហើយយើងត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះដោយ គោរពតាមច្បាប់ និងគ្មានអំពើហិង្សា,គ្មានមនុស្សរបួសនិងស្លាប់ដោយសារការមិនយល់ពីច្បាប់គណក្សនយោបាយ។ម៉្យាងវិញទៀតត្រូវតែគោរពទៅតាមបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមានផងដែរធ្វើយ៉ាងនេះយើងអាចដំណើរទៅមុខក្នុងការបើកលំហប្រជាធិបតេយ្យនៅក្នុងប្រទេសយើង។ 


សូមបញ្ជាក់ផងដែរក្នុងកិច្ចប្រជុំក៏បានផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ចុះថ្ងៃទី៧កុម្ភៈ២០២២របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ និងធ្វើបទបង្ហាញពីច្បាប់ស្ដីពីគណបក្សនយោបាយ ការបង្កើតគណបក្សនយោបាយ សញ្ញាណនៃគណបក្សនយោបាយ ការចុះបញ្ជីរគណបក្សនយោបាយ រចនាសម្ព័ន្ធដឹកនាំគណបក្សនយោបាយ ហិរញ្ញវត្ថុគណបក្សនយោបាយ កាតព្វកិច្ចរបស់គណបក្សនយោបាយ និងវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ ជូនដល់ សមាជិកនៃអង្គប្រជុំបានជ្រួតជ្រាបដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព៕






 

No comments:

Post a Comment

Pages