រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ - BNP

Breaking

Thursday, March 10, 2022

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមស៊ុន សុវណ្ណារិទ្អិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត។


ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្ដម លោកជំទាវ អគ្គនាយករង អគ្គស្នងការរង អគ្គាធិការរង ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ តំណាងដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់។


ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់អង្គសន្និបាតទាំងមូល សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២២នេះ ដើម្បីបន្តជំរុញការអភិវឌ្ឍគ្រប់វិស័យនៅទូទាំងខេត្ត ពិសេសការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើន ការជំរុញកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅមូលដ្ឋាន ការបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការជំរុញដោះស្រាយទំនាស់គ្រប់ប្រភេទនៅមូលដ្ឋាន ការថែរក្សា អភិរក្សធនធានធម្មជាតិ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានតម្លាភាព ការពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត និងការងារសំខាន់ៗមួយចំនួនទៀត។


ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ប្រគល់រង្វាន់ជ័យលាភីចលនាប្រណងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជូនរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារី ៨ មីនាផងដែរ៕










 

No comments:

Post a Comment

Pages