ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ខុសពីក្រុមអ្នកនយោបាយអគតិធ្វើតែសកម្មភាពញុះញង់ និងបំភិតបំភ័យប្រជាពលរដ្ឋ - BNP

Breaking

Friday, March 11, 2022

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ខុសពីក្រុមអ្នកនយោបាយអគតិធ្វើតែសកម្មភាពញុះញង់ និងបំភិតបំភ័យប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ បានយកអស់កម្លាំងកាយចិត្ត ពេលវេលា បម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាក មានអាសន្ន ដែលខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំភិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម។


ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “ទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋយើងជិត១៥លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង០៦លាននាក់រួចមកហើយ”៕















 

No comments:

Post a Comment

Pages