ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន និងសហការី - BNP

Breaking

Friday, March 4, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន និងសហការី

រសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន និងសហការី នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ 


លោក ចំរើន សុផល អគ្គលេខាធិការ UPF-កម្ពុជា បានអានរបាយការណ៍ស្តីពីសកម្មភាព និងការងារសំខាន់ៗ ដែល UPF-កម្ពុជា បានអនុវត្ត និងមានកិច្ចសហការកន្លងមក។ លោកក៏បានលើកឡើងផងដែរ កន្លងថ្មីៗនេះសហព័ន្ធសន្តិភាពសកល បានផ្តល់ ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE) ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ កន្លងទៅនេះ។ 


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ស្វាគមន៍ និងថ្លែងអំណរគុណ ដល់អង្គការសហព័ន្ធសន្តិភាពសកល ដែលបានផ្តល់កិត្តិយសមកដល់ ឯកឧត្តម ផ្ទាល់ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង។ ឯកឧត្តម ក៏បានឡើងផងដែរ ថាកន្លងមកកម្ពុជាយើងធ្លាប់បានឆ្លងកាត់សង្គ្រាមរាំរ៉ៃយូរអង្វែងណាស់មកហើយ ទើបមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពដល់កម្ពុជាយ៉ាងពិតប្រាកដ។ 


ឯកឧត្តមបានបន្តទៀតថា ដោយសារមានសន្តិភាពនេះហើយទើបធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋខ្មែរបានដឹងគុណូបការៈដល់សម្តេច ដែលសម្តេចបានស្វែងរកសន្តិភាពយ៉ាងពិតប្រាកដមកដល់កម្ពុជាដោយប្រើនយោបាយឈ្នះឈ្នះឱ្យប្រជាជនខ្មែរមានការបង្រួបបង្រួមគ្នា។ ឯកឧត្តម បានបន្តទៀតថាពិតជាត្រឹមត្រូវណាស់ការផ្តល់ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE) ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តចបានលះបង់គ្រប់យ៉ាងដើម្បីនាំសន្តិភាពឱ្យកម្ពុជា។


លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ រីករាយណាស់ និងថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដែលបានអនុញ្ញាត ឱ្យលោក និងសហការី បានចូលរជួបសម្តែងការគួរសម។ 


លោក ក៏បានមានប្រសាសន៍បន្ត និងកោតសរសើរដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង បានធ្វើកាផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ រួមទាំងលោក មកដល់ពេលនេះ លោកក៏បានទទួលវ៉ាក់សាំងរួចរាល់ហើយដែរ។ លោកក៏បានជម្រាបជូនបន្ថែមអំពីផែនការសកម្មភាពការងារដែល UPF នឹងធ្វើបន្ត នៅក្នុងខេត្តបាត់ដំបង។ 


ដោយមើលឃើញពីស្នាដៃក្នុងការដឹកនាំ របស់ ឯកឧត្តម នៅក្នុងខេត្តបាត់ដំបង សហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន បានផ្តល់ងារ ឯកឧត្តម ជាអគ្គរាជទូតសន្តិភាព (Ambassador For Peace)៕








 

No comments:

Post a Comment

Pages