អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភសម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត - BNP

Breaking

Saturday, August 21, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភសម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។


ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩៕



 

No comments:

Post a Comment

Pages