មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអ្នកចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
-ការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩
-ការបង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣
-ការបង្ហាញពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព៕
No comments:
Post a Comment