កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំក្រុមការងាររបស់ខេត្តកំពង់ឆ្នាំងចូលរួមប្រជុំលើកទី១ជាមួយក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដោយមានការអ្នកចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
១.ការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩
២.ការបង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣
៣.ការបង្ហាញពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព៕
No comments:
Post a Comment