លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ - BNP

Breaking

Wednesday, February 5, 2020

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ ព្រមទាំងកិច្ចការនានារបស់មន្ទីរ អង្គភាពជំនាញ ក្រោមការទទួលបន្ទុក ដោយមានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោក ប្រធានមន្ទីរបរិស្ថានខេត្ត លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ប្រធានមន្ទីរផែនការខេត្ត លោកស្រី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមន្រ្តីជំនាញពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ របស់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យនិងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០១៩ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០របស់រដ្ឋបាលខេត្តសៀមរាប ៕




No comments:

Post a Comment

Pages