សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ - BNP

Breaking

Wednesday, February 5, 2020

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីកូរ៉េរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយនឹងឯកឧត្តម បាន គីមូន (Ban Ki-moon)អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំណើនបៃតង។

ក្នុងជំនួបនេះ ឯកឧត្តមបានគូសបញ្ជាក់ថាឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោ សារជាថ្មីម្ដងទៀត។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា គាត់តែងតែគោរពនូវការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពីគាត់ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់កូរ៉េ រហូតដល់គាត់ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។

សម្ដេចតេជោពិតជារីករាយក្នុងការជួបជាមួយឯកឧត្តម បាន គីមូន ដែលជាមិត្តភក្តិចាស់ សម្ដេចបានបញ្ជាក់ថាសម្ដេចបានជួបឯកឧត្តមតាំងពីឯកឧត្តមបានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិមកម្លេះ។សម្តេចតែងតែចងចាំថាកន្លងនេះ ឯកឧត្តមបានទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនៅឆ្នាំមួយ ឯកឧត្តមបានរៀបចំទៅទស្សនកិច្ចនៅអង្គរឃ្យុងយូ ខេត្តសៀមរាប បន្ទាប់មកឯកឧត្ដមបានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្តទៀតថា នៅពេលវេលានោះគឺកម្ពុជាអាចាប់ផ្ដើមបញ្ជូនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បន្ទាប់មកទៀតក៏មានដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលពេលនោះក្នុងតួនាទីឯកឧត្តមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមក៏បានធ្វើការផ្លាស់ប្ដូរមតិយោបល់គ្នាជាច្រើន លើការងារពាក់ព័ន្ធទៅនឹងការងាររវាងកម្ពុជាទៅអង្គការសហប្រជាជាតិផងដែរ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា
មិនត្រឹមតែដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមទេ កម្ពុជាក៏បានរ៉ាប់រងការចំណាយនៅកម្ពុជាផងដែរ ហើយកម្ពុជាក៏បានបញ្ជូនទ័ពរបស់ខ្លួនទៅប្រទេសនានាក្នុងការងាររក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ ហើយការបញ្ជូនកងទ័ពមួកខៀវនេះគឺបានបញ្ជូនជាប្រចាំដោយមានទាំងទ័ពនារីផងដែរ។

ឯកឧត្តម បាន គីមូន ក៏បានឆ្លើយតបទៅសម្ដេចតេជោថា ឯកឧត្តម អរគុណសម្ដេច ពិសេសការដឹកនាំរបស់សម្ដេចតេជោ ដែលប្រទេសកម្ពុជាបានបញ្ជូលកងរក្សាសន្តិភាពជាស្ត្រីនាពេលកន្លងមក។ នៅពេលដែលឯកឧត្តមនៅធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមធ្លាប់តែងតាំងស្ត្រីនាយទាហាន ផងដែរដោយបានបញ្ជូនទៅប្រទេសសៃប្រឹស និងប្រទេសផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះឯកឧត្តមក៏បានតែងតាំងស្ត្រីនៃក្របខណ្ឌកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៀតផង។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ឯកឧត្តមក៏ដូចជា រដ្ឋាភិបាលកូរ៉េ ពិតជារីករាយដែលឃើញភាពរីកចម្រើនក៏ដូចជាការនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ។

ឯកឧត្តមក៏ចង់ស្នើឱ្យប្រទេសកម្ពុជាចូលរួមចំណែកក្នុងការគាំទ្រឧបទ្វីបកូរ៉េ ដើម្បីសន្តិភាពផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថាដោយសារកម្ពុជាគឺជាសមាជិកមួយនៃអាស៊ាន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនៅឧបទ្វីបកូរ៉េ។
ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថាឯកឧត្តមពិតជាចង់ឃើញកម្ពុជាបន្តជំរុញការគាំទ្រដល់ការងារបម្រែបម្រួលអាកាសធាតុធាតុ ក្នុងការជំរុញការប្រើប្រាស់ថាមពលដោយចីរភាព ជាពិសេសក្នុងការប្រើថាមពលដែលមានលក្ខណៈបៃតង។ ក្នុងន័យនេះឯកឧត្តមបានបញ្ជាក់ថាកម្ពុជា និងបណ្ដាប្រទេសអាស៊ានអាចធ្វើការងារជាច្រើនផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម បាន គីមូន ដែលបានលើកឡើងនូវទស្សនៈមួយចំនួនជាពិសេសការងារបម្រែបម្រួលអាកាសធាតុនេះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីអាស៊ានក៏ដូចជាបណ្ដាប្រទេសទន្លេមេគង្គ ដោយសម្ដេចបានបញ្ជាក់ថាការងារបម្រែបម្រួលអាកាសធាតុនេះជារឿងសំខាន់ដែលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាកម្រិតនៃទឹកនៅទន្លេមេគង្គហាក់បីដូចជាទាប ដូច្នេះហើយយើងត្រូវតែខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការការងារទន្លេ ការងារបម្រែបម្រួលអាកាសធាតុក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្របខណ្ឌទន្លេមេគង្គផងដែរ។

ឯកឧត្តម បាន គីមូន ក៏បានមានប្រសាសន៍ឆ្លើយតបសម្ដេចតេជោថាបនៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបខាងមុខនេះនេះ នឹងមានរឿងសំខាន់ពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុធាតុ ហើយនឹងអាចជំរុញការងារបម្រែបម្រួលអាកាសធាតុនេះក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប។ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំនាពេលខាងមុខ ដែលកូរ៉េនឹងត្រូវរៀបចំនៅនោះ ក្នុងនាមឯកឧត្តមដែលជាប្រធានវិទ្យាស្ថាននៃកំណើនបៃតងនេះ គឺអាចនឹងជំរុញការងារនេះផងដែរជាពិសេសទាក់ទងទៅនឹងកំណើនសេដ្ឋកិច្ចបៃតងនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថាសម្ដេចអញ្ជើញចូលរួមការអញ្ជើញរបស់ឯកឧត្តម បាន គីមូន នៅក្នុងខែ៦ ខាងមុខ។

សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ពាក់ព័ន្ធការនាំចេញជាពិសេសពាក់ព័ន្ធទៅនឹងការនាំចេញលទ្ធផលកសិកម្មពីកម្ពុជាមកទីផ្សារកូរ៉េដូចដើមសម្ដេចតេជោក៏បានអញ្ជើញឯកឧត្តម បាន គីមូនឲ្យចាត់មន្ត្រីជំនាញពីវិទ្យាស្ថានកំណើនបៃតងនេះ ដើម្បីទៅជួយដល់ប្រទេសកម្ពុជា ជាពិសេសធ្វើយ៉ាងណាអោយប្រទេសកម្ពុជាឆាប់ទទួលបាននូវសេដ្ឋកិច្ចបៃតងនេះ។  ឯកឧត្តម បាន គីមូន ក៏បានគូសបញ្ជាក់ផងដែរថាឯកឧត្តមតែងតែស្ងប់ស្ងែងជានិច្ច នូវអ្វីដែលសម្ដេចតេជោតែងតែធ្វើក្នុងលក្ខណៈជាវិជ្ជមាន ព្រមទាំងការចូលរួមនៅក្នុងវេទិកាកិច្ចប្រជុំទាំងឡាយ ដូច្នេះឯកឧត្តមបានកោតសរសើរចំពោះសម្ដេចតេជោចំពោះឥរិយាបទដែលតែងតែនាំមកផលវិជ្ជមានរហូត៕



No comments:

Post a Comment

Pages