ពីធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង - BNP

Breaking

Thursday, January 23, 2020

ពីធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពីធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នៅក្នុងពិធីនេះដែរសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖​ ការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងផែនជាអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានីខេត្ត ឬជាការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឬជាយន្តការតែមួយនៅថ្នាក់ស្រុក និងឃុំ សង្កាត់ គឺមានគោលបំណង បង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈការប្រមូលផ្តុំសេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ។

ការរៀបចំ និងការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖
១. ពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រងចាត់ចែង និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ។

២. បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកសុំសេវា និងទទួលលទ្ធផលសម្រេចលើការផ្តល់សេវានៅកន្លែងតែមួយ ។

៣. មានលទ្ធភាពងាយស្រួលក្នុងការរៀបចំការគ្រប់គ្រង និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធព័ត៌មានវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិ (អនឡាញ) ដែលធានាឲ្យការផ្តល់សេវាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព ។

៤. ការប្រមូលផ្តុំផ្តល់សេវានៅកន្លែងតែមួយរបៀបនេះ ក៏នឹងបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំឲ្យមានយន្តការច្បាស់លាស់សម្រាប់ធ្វើការតាមដាន ត្រួតពិនិត្យលើកិច្ចដំណើរការនៃការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការទទួលខុសត្រូវ និងសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋដែលមិនពេញចិត្ត ឬមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការផ្តល់សេវា ឬការគ្រប់គ្រងរដ្ឋបាល ។

៥. ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រមូលចំណូលពីការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព គណនេយ្យភាព និងបានចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។

ប្រភព៖ រដ្ឋបាលខេត្តកំពត





No comments:

Post a Comment

Pages