គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការប្រចាំខែមករានិងលើកទិសដៅសម្រាប់អនុវត្តបន្ត - BNP

Breaking

Thursday, January 23, 2020

គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការប្រចាំខែមករានិងលើកទិសដៅសម្រាប់អនុវត្តបន្ត

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និង លើកទិសដៅអនុវត្តបន្ត ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោកជំទាវសមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុក។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ឈួរ ច័ន្ទឌឿន   អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន​ជម្រុញ​ឱ្យគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធទាំង​អស់តត្រូវ​អនុវត្ត​ផែន​ការ​១០ចំណុច​៖
១.យក​ចិត្ត​ទុកដាក់ភ្លើង​ឆេះព្រៃ ឯកឧត្តម​បញ្ជាក់​បន្ថែម​ថា គ្រប់រដ្ឋបាល​ក្រុង ស្រុក​ ទី១. ត្រូវ​គ្រោង​រៀប​ចំផែនទីមេ ដោយ​កណត់ឱ្យ​ច្បាស់​តំបន់ណា​ព្រៃភ្នំ ព្រៃក្បែរភូមិ និងព្រៃរនាម​ ទី២. ផែន​ការអន្តរាគន៍ ទី៣. ផែន​ការត្រៀមបង្ការ​ទី៤. ត្រូវ​រាយការណ៍​ ឬផ្ដល់ព័ត៌មាន​ឱ្យ​បាន​ឆាប់​បំផុត និង​ទី៥. គឺ​ការ​សង្គ្រោះ​។
២.គ្រប់គ្រង​សន្ដិសុខ​​ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ចិន​នាពេល​ខាង​មុខនេះ។
៣.បន្ត​យកចិត្ត​ទុក​ដាក់​ចាត់វិធានការដោះស្រាយ​ សង្គ្រោះ​ស្រូវ​ប្រាំង​របស់ប្រជាពលរដ្ឋ​ នៅតំបន់​កំពុង​ប្រឈម​ខ្វះខាត​ទឹក​។
៤.ជម្រុញ​ការអនុវត្ត​ភូមិឃុំ មាន​សុវត្ថិភាព ដោយ​ក្នុង​នោះ ឯកឧត្ត​ម​ ថ្លែង​បញ្ជាក់​ថា​​បញ្ហា​ចំបងគឺ​យក​ចិត្ត​ទុក​លើ​សុវត្ថភាព​ចរាចរណ៍ ដោយឡែក​គ្រប់​អាជីវកម្ម​ធំៗទាំង​អស់​ក្នុង​ខេត្ត​ត្រូវ​មាន​បំពាក់កាមេរ៉ា​សុវត្ថិភាព ការគ្រប់គ្រង​សន្ដិសុខ​សាលារៀន​ និងបញ្ហាគ្រឿងញៀន​។
៥.បន្ត​យកចិត្ត​ទុក​ដាក់​បង្ក្រាបបទល្មើស​ផ្សេងៗ​ រួម​មាន​បទល្មើស​នេសាទ ព្រៃឈើ។ល។​
៦.បន្តយកចិត្ត​ទុកដាក់​សណ្ដាប់ធ្នាប់ បញ្ហា​អនាម័យ នៅគ្រប់ទីកន្លែង​។
៧.ត្រូវពិនិត្យ​ព្រំប្រទល់​ខេត្ត ស្រុក ផ្លូវ​ឱ្យ​បាន​ច្បាស់លាស់។
៨.ជម្រុញ​ត្រៀម​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា​ភូមិ​សាស្ត្រ និង​ប្រជាសាស្ត្រ​នៅ​ឃុំ​ សង្កាត់​មួ​យ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង។
៩.ជម្រុញ​ការថែទាំ​ដើម​ឈើ​ដែល​បាន​ដាំ​រួចហើយ​។
១០.បន្តយកចិត្ត​ទុក​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ អនាម័យ​គ្រប់​កម្មវិធី​បុណ្យជាតិ ចូលឆ្នាំ។ល។






No comments:

Post a Comment

Pages