បុរស២នាក់ថ្លើមធំហ៊ានលួចលាក់ថ្នាំញៀនយកទៅអោយក្មួយជក់ដែលខណៈកំពុងជាប់ឃុំ - BNP

Breaking

Thursday, January 23, 2020

បុរស២នាក់ថ្លើមធំហ៊ានលួចលាក់ថ្នាំញៀនយកទៅអោយក្មួយជក់ដែលខណៈកំពុងជាប់ឃុំ

ភ្នំពេញ៖ បុរស២នាក់នាំគ្នាទៅសួរសុខទុក្ខជនស្ស័យដែលកំពុងជាប់ឃុំនៅក្នុងផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍​សែនជ័យ បែរជាហ៊ានលួចលាក់បង្កប់ថ្នាំញៀនចំនួន២កញ្ចប់ជាមួយទឹកសុទ្ធ តែត្រូវនគរបាលប្រចាំការឆែកត្រួតពិនិត្យឃើញ ហើយបានឃាត់ខ្លួនបុរសទាំង២នាក់តែម្តង កាលពីវេលាម៉ោង០៥:១០នាទីល្ងាច នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួនមាន ទី១ឈ្មោះ សេង ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់ថ្នាំញៀន២កញ្ចប់ ។ ទី២ ឈ្មោះ សោម មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាលប្រចាំការ បានឲ្យដឹងថា ផ្អែកតាមបទបញ្ជាដ៏មុឺម៉ាត់ ពីលោកវរសេនីយ៍ទោ ម៉ន​ វុធី អធិការខណ្ឌពោធិសែនជ័យ បាន​ឲ្យត្រួតពិនិត្យ រាល់កញ្ចប់ សម្ភារៈ បាយ ទឹក ដែលសាច់ញាតិ សុំយកទៅឲ្យជនជាប់ឃុំ ដើម្បីធានាសុវត្តិភាព ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ សុំចូលយកទឹកឲ្យ សាច់ញាតិកំពុងជាប់ឃុំ ពាក់ព័ន្ធគ្រឿងញៀន តែត្រួតពិនិត្យ លើដបទឹកសុទ្ធ ស្រាប់តែប្រទះឃើញមានថ្នាំញៀនមួយកញ្ចប់ នៅជាប់មួកមួយកញ្ចប់ទៀត សរុប២កញ្ចប់ នៅចំពោះមុខ អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀនផ្ទាល់ ក៏ឃាត់ខ្លួនតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ សេង ជឿន បានឲ្យដឹងថា ពិតជាថ្នាំញៀនខ្លួនយកមកមែន គោលបំណងយកឲ្យក្មួយដែលកំពុងជាប់ឃុំខាងក្នុង​ប្រេី​ប្រាស់​។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕



No comments:

Post a Comment

Pages