ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅសួនច្បារឆ្នេរព្រែកកំពង់បាយ ក្រុងកំពត។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតប្រមាណជាង១.២០០នាក់។
ភ្ជាប់ជាមួយទិវាខាងលើ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំសមាជិកសមាជិកានៃអង្គពិធីដើរសម្អាតអនាម័យដើម្បីបង្កើនសោភ័ណក្រុងឱ្យកាន់តែស្រស់បំព្រងថែមទៀត។
ជាមួយពីធីដ៏មានអត្ថន័យនេះ ឯកឧត្តម ជាវ តាយ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួម ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យបរិស្ថានសម្រាប់ជាមុខមាត់ខេត្តនាឱកាសបុណ្យសមុទ្រដ៏ខ្លីខាងមុខ ក៏ដូចជាដើម្បីសុខុមាលភាពទាំងអដ់គ្នា៕
Thursday, November 28, 2019
ឯកឧត្តមអភិបាលខេត្តកំពតដឹកនាំមន្ត្រីរាជការសម្អាតអនាម័យអបអរទិវាបរិស្ថានជាតិ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment