ពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ ជូន​ដល់ជន​ពិការក្រីក្រនៅតាមសហគមន៍ក្នុងស្រុកខ្សាច់​កណ្ដាល​ - BNP

Breaking

Thursday, November 28, 2019

ពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ ជូន​ដល់ជន​ពិការក្រីក្រនៅតាមសហគមន៍ក្នុងស្រុកខ្សាច់​កណ្ដាល​

 ខេត្តកណ្តាល៖ ជនពិការក្រីក្រជាង១ពាន់នាក់ នៅតាមសហគមន៍ ក្នុងស្រុកខ្សាច់​កណ្ដាល ទទួលបានប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របប​គោល​នយោបាយ ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិ​សម្បទា។

ឯកឧត្ដមញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិកាក្រសួង សង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ញើជាអធិបតីភាព​ក្នុងពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ ជូន​ដល់ជន​ពិការ​​ក្រីក្រនៅតាមសហគមន៍ ក្នុងស្រុកខ្សាច់​កណ្ដាល​កាល​ពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការអញ្ជើញ​ចូលរួមឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីចែកប័ណ្ណរបបគោលនយោបាយ ជូន​បងប្អូនជនពិការក្រីក្រ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា ថាបងប្អូនពិការ​ត្រូវ​អស់​សង្ឃឹមឡើយ  ព្រោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយ​សម្ដេចតេជោ បានកំណត់អនុក្រឹត្យមួយ ស្តីពីការរើសបង​ប្អូន​ជន​ពិការ​ឲ្យចូល​ធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ចំនួន២% និងស្ថាប័នឯក​ជនចំនួន ១​% ទៅតាមមុខជំនាញដែលបងប្អូនអាចធ្វើបាន ដូច្នេះ​បងប្អូនជាយុវជនដែលពិការ ត្រូវខិតខំរៀនសូត្រដើម្បី​ឲ្យ​មាន​សមត្ថភាព ក្នុងការបម្រើការងារក្នុងស្ថាប័នរដ្ឋក៏ដូច​ឯកជននានា​ផងដែរ។ ឯកឧត្តមក៍បានឱ្យដឹងដែរថា ជនពិការដែលត្រូវមក​ទទួល​ប័ណ្ណ​សង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ នៅក្នុង​ស្រុកខ្សាច់កណ្ដាល មានចំនួន១០៩២នាក់ ក្នុងនោះជនពិការ​ធ្ងន់ធ្ងរ​ចំនួន៦០២នាក់ ត្រូវទទួលរបប២ម៉ឺនរៀលក្នុង១ខែ រយៈ​ពេល​១២ខែ​ស្មើនឹង២៤ម៉ឺនរៀល។ ជនពិការកំរិតមធ្យមមាន​ចំនួន៤៩០នាក់ ត្រូវទទួលរបប២ម៉ឺនរៀល ក្នុង១ខែរយៈពេល៦ខែ ស្មើនឹង១២ម៉ឺនរៀល។ ឯកឧត្តមបន្តថា ការចែកប័ណ្ណរបប​គោល​នយោបាយនេះ គឺចែកសម្រាប់តែបងប្អូនដែលជាជនពិការ ហើយក្រីក្រទៀត ចំពោះការកំណត់អត្តសញ្ញាណរបស់​បងប្អូន​ជនពិការ និងក្រីក្រ គឺយើងបានបែងចែកជាច្រើនដំណាក់កាល ដោយមានការបែងចែកនូវកម្រិត១ កម្រិត២ កម្រិត៣ ដែលបាន​ចែកដោយមន្ត្រីជំនាញរបស់អន្តរក្រសួង។ ឯកឧត្តមបាន​ស្នើឱ្យ​អាជ្ញាធរខេត្ត ត្រូវសហការជាមួយ មន្ទីរផែនការណ៍ ក្នុងការ​កំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍ សហការជាមួយមន្ទីរស្ថាប័នដៃគូអភិវឌ្ឍន៍និងអង្គការនៅក្នុងសហគមន៍ធ្វើយ៉ាងណាចងក្រងជាប្រព័ន្ធព័ត៌មាន ដើម្បីងាយស្រួល​សម្រាប់ជនពិការទូទៅជាពិសេសពីការក្រីក្រ។ ត្រូវសហការជា​មួយមន្ទីរសុខាភិបាលក្នុងការកំណត់នូវលក្ខណៈនៃការវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាពជូនដល់ជនពិការដែលត្រូវបញ្ជាក់ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ត្រូវបន្តជំរុញមន្ទីរ​ស្ថាប័នផ្នែកឯកជនឲ្យទទួលជនពិការចូលបម្រើការងារ ទៅតាមអត្រាកំណត់របស់រដ្ឋ២% តាមស្ថាប័នរដ្ឋ និង១% នៅតាមស្ថាប័នឯកជន រដ្ឋបាលសិទ្ធិពិការខេត្តកណ្ដាលត្រូវ​ធ្វើអធិការកិច្ចវិស័យពិការភាពចំពោះស្ថាប័នរដ្ឋ និងវិស័យ​ឯកជនលើអត្រា ទទួលជនពិការឲ្យចូលបម្រើការងារ ដោយ​អនុលោមទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្ដនានាដែលបានកំណត់ និងកំពុងអនុវត្ត ដោយរដ្ឋាភិបាល៕





No comments:

Post a Comment

Pages