(ប្រទេសថៃ)៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំអាស៊ានបូកបី(ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៣ (13th AMMTC+3) ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈប្រតិភូកម្ពុជា បានសំដែងនូវការគាំទ្រចំពោះសំណើផ្សេងៗ ដែលបានស្នើឡើងដោយប្រទេសជាសមាជិកអាស៊ាន និងដៃគូរចរចារ ហើយប្តេជ្ញានឹងសហការល្អ ដើម្បីប្រយោជន៍រួម។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គ្មានប្រទេសណាមួយអាចប្រឆាំងទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែនតែឯកឯងទេ លុះណាតែមានការសហការគាំទ្រល្អពីបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសដែលពាក់ព័ន្ធ។ ការសហការល្អ និងការកាត់បន្ថយនូវករិយាធិបតេយ្យសាំញុំានឹងធ្វើឲ្យឧក្រិដ្ឋជនគ្មានកន្លែងលាក់ខ្លួនតទៅទៀត។ កិច្ចប្រជុំ AMMTC លើកទី១៣ និងAMMT+3 Consultation បានបញ្ចប់ដោយផ្លែផ្កា និងក្នុងបរិយាកាសសប្បាយរីករាយ។
គូសបញ្ជាក់ផងដែរ សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAMMTC លើកទី១៤ នៅទីក្រុងហាណូយ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ខាងមុខនេះ៕
ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
Friday, November 29, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ចូលរួមកិច្ចប្រជុំអាស៊ានបូកបី(ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៣ (13th AMMTC+3)
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ចូលរួមកិច្ចប្រជុំអាស៊ានបូកបី(ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៣ (13th AMMTC+3)
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment