នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ផងដែរចំពោះ ការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ/សង្កាត់ ក្រុង/ស្រុក ហើយគាំទ្រគម្រោង ទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ខាងមុខ ។
ជាក់ស្តែង លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន ២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន ២. ៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន ៣២៩គម្រោង និងសប្បុរសជនចំនួន ០១គម្រោង ។ ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន ២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ ។ ទន្ទឹមនឹងនោះ គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់ ។
ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្ដល់នូវចំណាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធទៅនឹងការងារ និងទិសដៅដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) សម្រាប់អនុវត្តនៅឆ្នាំ២០២០ ដោយសូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជម្រុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ត្រូវរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២)នេះ ឲ្យឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យ៉ាងពិតប្រាកដ ។ ក្រៅពីនោះ ក្រុមការងារកសាងផែនការខេត្ត ត្រូវយកឯកសារទាំងនេះទៅកែតម្រូវពាក្យពេជន៍បន្ថែម ដើម្បី ដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់ ៕
No comments:
Post a Comment