ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងអំណាចផ្ទាល់ខ្លួន គឺដើម្បីលើកកំពស់សមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល - BNP

Breaking

Wednesday, November 27, 2019

ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងអំណាចផ្ទាល់ខ្លួន គឺដើម្បីលើកកំពស់សមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល

 សមាជិក ក្រុម ប្រឹក្សា ក្រុងស្រុក ឃុំ សង្កាត់ ត្រូវ ផ្សាភ្ជាប់ និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌ ល្អក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។ នេះជាការលេីកឡេីងរបស់ លោក នូវប៉េង  ច័ន្ទ តារា អភិបាលរង ខេត្តកណ្តាល ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល  ស្ដីពីការពង្រឹងអំណាចផ្ទាល់ខ្លួន គឺដើម្បីលើកកំពស់សមត្ថភាព​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល កាលពី រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល ។

លោកអភិបាលរងខេត្តបន្តថា ក្រមសីលធម៌ សម្រាប់ សមាជិក ក្រុម ប្រឹក្សា ក្រុង  ស្រុក  ឃុំ  សង្កាត់  ត្រូវ មាន ភាព ស្មោះត្រង់  ការគោរព ប្រជាពលរដ្ឋ  ភាព ជាអ្នក ដឹកនាំ  ភាព ត្រឹមត្រូវ និង យុត្តិធម៌  គណនេយ្យ ភាព  និង ភាព បេីកចំហ។ ហេីយ ក្រមសីលធម៌  ដែល ប្រធាន  និង សមាជិក ក្រុមប្រឹក្សា  គប្បី ប្រកាន់ យក នូវ ការទទួលខុសត្រូវ  និង មាន ភាព ប្រុងប្រយ័ត្ន ខ្ពស់ ក្នុង ការ  ប្រកាន់ ឥរិយាបថ  ឬកពា  តម្លៃ  និង ឋានៈ ដែល សាកសម ជាតំណាង របស់ ប្រជាពលរដ្ឋ  ទោះបី បំពេញ មុខងារ ផ្លូវ ការ  ឬ នៅ ក្រៅម៉ោងធ្វេីការក្ដី។ ត្រូវ តែបង្ហាញ  និងលេីក កម្ពស់ ជំនឿទុកចិត្ត  ដោយ បំពេញ ការងារ ដោយ ស្មោះ ត្រង់  ហេីយ ត្រូវ ខិតខំ ប្រឹងប្រែង ដេីម្បី ធានាថា  ធនធាន សាធារណៈ ត្រូវ បាន ប្រេីប្រាស់ យ៉ាង ប្រុងប្រយ័ត្ន  និង ដេីម្បី ជាប្រយជន៍ដល់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ។  ត្រូវ ប្រកាន់ ឥរិយាបថ ចំពោះ ប្រជាពលរដ្ឋ គ្រប់រូប  ដោយ មាន ការគោរព  និងលេីកកម្ពស់សមភាព  ដោយ គ្មាន ការរេីសអេីង  និង ប្រកាន់ ពូជ សាសន៍  សាសនា  ពណ៌ សម្បុរ  ភេទ  អាយុ  ពិការ ភាព  ឬ និន្នាការ នយោបាយឡេីយ ។

លោកបាន បន្ត ទៀត ថា  ប្រធាន  និង សមាជិក ក្រុម ប្រឹក្សា ក្រុង  ស្រុក  ឃុំ  សង្កាត់  ត្រូវ គប្បី ចៀសវាង អោយ បាន នូវ  សកម្មភាព ល្មេីសច្បាប់  បទបញ្ជាផ្ទៃក្នុង  និង គោលការណ៍ ណែនាំ របស់ រដ្ឋាភិបាល  និង ឥរិយាបថ ឬអំពេី ស្ដែង ចេញ ឱ្យ ឃេីញ អំពើ ការ រំលោភ អំណាច។  ចៀសវាង អំពើ បំភោតបំភ័យ  ការយាយីរំខាន  ឬការ បំពាន ដោយ ពាក្យ ស ំដី  ដេីម្បី ប្រយោជន៍ ស្ថាប័ន  ឬប្រយោជន៍ ផ្ទាល់ខ្លួន ណាមួយជា ដាច់ ខាត ។  ចៀសវាង ការរេីសអេីង  ប្រកាន់  ពណ៌សម្បុរ  ពូជ សាសន៍  ឬ និន្នាការ នយោបាយ  ទំនាស់ ផលប្រយោជន៍  ដោយ មិន ត្រូវ ប្រើ ប្រាស់ តំណែង របស់ ខ្លួន  ដេីម្បី ទាញ ផល ចំណេញ ក្នុង រូបភាព ណាមួយ សម្រាប់ ប្រយោជន៍ ផ្ទាល់ខ្លួន ។

លោកបាន ស្នើ ដល់  ប្រធាន  និង សមាជិក ក្រុម ប្រឹក្សា ក្រុង  ស្រុក  ឃុំ  សង្កាត់  ទាំង អស់  ដែល ទទួល បាន ចំណេះ ដឹង  និង បទពិសោធន៍ ថ្មីៗ  ហេីយ យកចំណេះ ដឹង ទាំង អស់ នេះ ធ្វេីជាមូលដ្ឋាន  ក្នុង ការដឹកនាំ  និងការ ធ្វើ សេចក្ដី សម្រេច ចិត្ត  ដេីម្បី លេីកកម្ពស់ ការ អភិវឌ្ឍន៍ នៅ មូលដ្ឋាន ឱ្យ ទទួល បាន ជោគជ័យ  ស្របតាម គោល នយោបាយ នៃការ អភិវឌ្ឍ តាម បែប ប្រជាធិបតេយ្យនៅថ្នាក់ ក្រោម ជាតិ របស់ រាជរដ្ឋាភិបាល៕





No comments:

Post a Comment

Pages