ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំស្រុកចន្រ្ទា បានចុះពិនិត្យនិងធ្វើការជួសជុលផ្លូវមួយខ្សែ និងរៀបចំប្រព័ន្ធបង្ហូរទឹកចាក់ថ្មមិចជួសជុលផ្លូវឡើងវិញ - BNP

Breaking

Wednesday, September 25, 2019

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំស្រុកចន្រ្ទា បានចុះពិនិត្យនិងធ្វើការជួសជុលផ្លូវមួយខ្សែ និងរៀបចំប្រព័ន្ធបង្ហូរទឹកចាក់ថ្មមិចជួសជុលផ្លូវឡើងវិញ

ខេត្តស្វាយរៀង៖ ដោយយោងតាមប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា អនុវត្តតាមការណែនាំផ្ទាល់របស់លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានឆ្លើយតបទៅនឹងសំណូមពរក៏ដូចជាការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិចេកខាងលិចវត្ត បទុមរង្សី ផ្លូវទៅបឹងស្វាយយា ឃុំសំរោងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក រាជ បុន អភិបាលរងស្រុក និងលោក ធឿន រដ្ឋា ប្រធានការិយាល័យអន្តរវិស័យសាលាស្រុក សហការជាមួយលោកមេឃុំក្រុមប្រឹក្សាឃុំ លោកមេភូមិ ចុះទៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា តំណាងលោក ថន ថាវុទ្ឋា អភិបាលស្រុក បានចុះពិនិត្យនិងធ្វើការជួសជុលផ្លូវមួយខ្សែ ស្ថិតនៅបឹងស្វាយយាដែលកំពុងរងការខូចខាត ក្នុងនោះអាជ្ញាធរបានរៀបចំប្រព័ន្ធបង្ហូរទឹកចាក់ថ្មមិចជួសជុលផ្លូវឡើងវិញ។

នៅក្នុងឱកាសនោះដែរ លោក រាជ បុន អភិបាលរងស្រុក តំណាងលោក ថន ថាវុទ្ឋា អភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋព្រះសង្ឃជួនសហការគ្នាគៀងគរថវិកាមកជួយកសាងផ្លូវចាក់ថ្មមិចដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ងាយស្រួលធ្វើដំណើរ ៕



No comments:

Post a Comment

Pages