អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - BNP

Breaking

Wednesday, September 25, 2019

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទញរបទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត  អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត មេបញ្ជការតាមបណ្តោយព្រំដែន គ្រប់អង្គភាព ប្រធាន មន្ទីរអង្គភាព និងនាយទាហាន ពលទាហាន ជាច្រើនរូប  នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលបានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិត គូរយកចិត្តទុក ដាក់ បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូនកងទ័ពយើង តាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន និងផ្តល់ដី សម្បទានសម្រាប់បង្កបង្កើនផល ជាពិសេស សម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងទ័ពយើង ឱ្យមានស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។






No comments:

Post a Comment

Pages