ខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្លាប់ម្នាក់ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នៅក្នុងស្រុកស្វាយជ្រំកាលពីល្ងាចម្សិលមិញ - BNP

Breaking

Monday, September 30, 2019

ខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្លាប់ម្នាក់ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នៅក្នុងស្រុកស្វាយជ្រំកាលពីល្ងាចម្សិលមិញ

ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តនៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩នេះបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅភូមិស៊ីកា ឃុំស្វាយយា ខូចខាតទាំងស្រុង ៣ ខ្នង មធ្យម ៣ ខ្នង ស្រាល ១០ ខ្នង នៅភូមិចំបក់គុយ ឃុំកំពង់ចំឡង ខូចខាតមធ្យម ១ ខ្នង សរុបចំនួន ១៧ ខ្នង និង បណ្តាលឲ្យរបួសមនុស្ស ៧ នាក់ ស្លាប់១ នាក់ បច្ចុប្បន្នអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ហើយចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែង ដែលបង្ករដោយគ្រោះធម្មជាតិដែលយើងនឹកស្មានមិនដល់ ។ ជាមួយគ្នានេះដែរលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ខ្យល់បក់បោកខ្លាំងត្រូវរកកន្លែងដែលមានសុវត្ថិភាពជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះរបួសធ្ងន់៖ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។

គ្រួសាររងគ្រោះមធ្យម ៖ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ គ្រួសាររងគ្រោះស្រាល ថវិកា ៥០,០០០ រៀល អ្នករបួសធ្ងន់ ៦ នាក់ ក្នុងម្នាក់ថវិកា ៦០០,០០០ រៀល របួសស្រាល ១ នាក់ថវិកា ១០០,០០០ រៀល ចូលបុណ្យដល់គ្រួសារសព អង្ករ ៥០ គ.ក្រ ទេយ្យទាន ១ ឈុត ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកា ១,២០០,០០០ រៀល ។

ក្នុងពេលចែកអំណោយនេះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួម តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តថវិកា ១,៧០០,០០០ រៀល ឯកឧត្តម ហង្ស វិចិត្រ ថវិកា ១,៤០០,០០០ រៀល ឯកឧត្តម ចាន់ ស៊ីណូ ថវិកា ២៥០,០០០ រៀល ។






No comments:

Post a Comment

Pages