កំពស់ទឹកនៅខេត្តកំពង់ចាមអាចនឹងឡើងដល់ ១៥.៧០ ម៉ែត្រ ខណៈកំពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥.២០ម៉ែត្រ - BNP

Breaking

Thursday, September 5, 2019

កំពស់ទឹកនៅខេត្តកំពង់ចាមអាចនឹងឡើងដល់ ១៥.៧០ ម៉ែត្រ ខណៈកំពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥.២០ម៉ែត្រ

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ទីតាំងទួលសុវត្ថិភាពដើម្បីត្រៀមបង្ការ គ្រោះមហន្តរាយដោយទឹកជំនន់ អាចបង្កឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំមៀន ស្រុកព្រៃឈរ។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កំពស់ទឹកជំនន់នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ នឹងអាចមានកំពស់ឡើងដល់ ១៥.៧០ម៉ែត្រ ខណៈកំពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥.២០ម៉ែត្រ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរក ទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពីជម្ងឺផ្សេងៗ ៕



No comments:

Post a Comment

Pages