ខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំរិតបណ្តឹងសន្តិសុខ សុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែន និងការចុះសួរសុខទុក្ខ ត្រួតពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាល ការពារព្រំដែនខេត្តព្រះសីហនុ នាថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៧ចំនុច មានដូចជា៖
១- ពិនិត្យសកម្មភាពការងារ ក្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅតាមអង្គភាពនានា ជាប់ខ្សែបន្ទាត់ព្រំដែន សំដៅថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ។
២- បង្ការ បង្ក្រាបបទល្មើសឆ្លងដែនអនាធិបតេយ្យតាមច្រករបៀង និងបិទច្រករបៀងណា ដែលនាំឱ្យមានភាពអាណាធិបតេយ្យដល់សង្គមជាតិ ។
៣- ដឹកនាំទប់ស្កាត់ កាត់បន្ថយភាពអសកម្ម ពង្រឹងសណ្ដាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែន ឲ្យមានប្រសិទ្ធភាព ជៀសវាងការប៉ះពាល់ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។
៤- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំទប់ស្កាត់ការជួញដូរគ្រឿងញៀន និងដឹកឈើឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានព្រៃយកដី ការហ៊ុមព័ទ្ធកាន់កាប់ដីព្រំដែនដោយខុសច្បាប់ ការសាងសង់សំណង់នានាដោយខុសច្បាប់តាមបណ្តោយព្រំដែន ។
៥- បណ្ដាអង្គភាពមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវខិតខំប្រមូលព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនដើម្បីសហការបង្ក្រាបបានទាន់ពេលវេលា ។
៦- ពិនិត្យប៉ុស្តិ៍អាណាធិបតេយ្យ ពិសេសការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងការលួចបើកច្រករបៀងព្រំដែនដោយខុសច្បាប់ ត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តិខុស ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមផ្លូវច្បាប់ ។
៧- បំពេញការងារតាមការដឹកនាំបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ៕
Thursday, September 5, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តព្រះសីហនុ
ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment