ថវិកាចំនួន ៨លានរៀលត្រូវបានក្រុមគណៈកម្មការសមាគមន៍អតីតយុទ្ធជនប្រគល់ជូនគ្រួសារសព - BNP

Breaking

Friday, September 6, 2019

ថវិកាចំនួន ៨លានរៀលត្រូវបានក្រុមគណៈកម្មការសមាគមន៍អតីតយុទ្ធជនប្រគល់ជូនគ្រួសារសព

នៅព្រឹកថ្ងៃព្រហស្បតិ៍០៧កើត ខែភទ្របទ​ ឆ្នាំកុរឯកស័កព,ស២៥៦៣ ត្រូនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមគណៈកម្មការសមាគមន៍អតីតយុទ្ធជនស្រុកវ៉ារិន ដោយមានលោស្រី អ៉ឹង ផល្លី អភិបាលរង នៃគណៈអភិបាលស្រុកវ៉ារិនតំណាងលោកអភិបាលស្រុកវ៉ារិនជាប្រធានកិត្តិយសគណៈកម្មការសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកវ៉ារិន និងក្រុមការងារទាំងអស់បានយកថវិកាមរណៈសង្គ្រោះចំនួន ៨ ០០០ ០០០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២នាក់នៅក្នុងឃុំស្រែណូយ។

ក្រុមគ្រួសារទាំងពីរនោះមាន ៖
ទី1: គ្រួសារសពលោក ពេជ្រ ពឿន អាយុ ៥៨ឆ្នាំ (ពិកា) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារជម្ងឺលើសឈាម នៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ចំនួន៤,000,000រៀល
ទី2: គ្រួសារសពលោក ថា ថុនអាយុ60ឆ្នាំ (និវត្តន៍ជន) ដែលបានមរណៈភាពកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសាជម្ងឺ សើលឈាម នៅភូមិគោកវត្ត ឃុំស្រែណូយ ចំនួន៤,000,000៛ ។

ជាមួយគ្នានេះ ក្រុមការងារក៏សូមធ្វើការរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ហើយសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







No comments:

Post a Comment

Pages