ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការសាលារាជធានីភំ្នពេញ មន្ទីរអង្គភាព ចំណុះរដ្ឋបាលរាជធានីភំ្នពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ និងរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។
ជាមួយគ្នានេះ ឯកឧត្ដមបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើន គ្រប់ក្រុមគ្រួសារ៕
Tuesday, September 24, 2019
Home
ព័ត៌មានខ្លីៗ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment