ខេត្តកណ្តាល ៖ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ទំនិញក្នុង ឱកាសបុណ្យកាន់បិណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំងកុងត្រូលខេត្តកណ្តាលបានដឹកនាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ ធ្វើការចុះត្រួតពិនិត្យគុណភាពទំនិញ ដែលបានហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារ នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលទំនិញដែលមានផ្ទុកសារធាតុគីមី និងគ្មានគុណភាពបានធ្វើអោយប៉ះពាល់ដល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន។
លោក ប្រធានសាខាកាំងកុងត្រូលខេត្តកណ្តាល បានមានប្រសាសន៍ឱ្យដឹងថា ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ គឺដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថាទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើ បន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។
Monday, September 23, 2019
មន្រ្តីកាំកុងត្រូលខេត្តកណ្តាលចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារតាខ្មៅ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment