ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ត្រពាំងវែង និងអាងទឹកសុីលៀម - BNP

Breaking

Tuesday, September 24, 2019

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ត្រពាំងវែង និងអាងទឹកសុីលៀម

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ត្រពាំងវែង ដែលស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ និងអាងទឹកសុីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកំពុងតែបានបង្កការគំរាមកំហែង។

ក្នុងនោះដែរ លោកញឹន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនមន្ត្រីជំនាញ  គ្រឿងចក្រ និងសម្ភារៈត្រៀមសម្រាប់ទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចបង្កឲ្យមានការខូចខាតជាយថាហេតុ។

ឯកឧត្តម អភិបាលខេត្ត បានបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់កំពុងតែឡើងខ្លាំងជាពិសេសក្មេងៗ ព្រោះបើកាលណាបងប្អូនប្រជាពលរដ្ឋធ្វេសប្រហែសវានឹងធ្វើឲ្យកូនចៅបងប្អូនប្រជាពលរដ្ឋត្រូវលង់ទឹកស្លាប់ជាក់ជាពុំខាន ម្យ៉ាងទៀតអាជ្ញាធរពាក់ព័ន្ធត្រូវតែចុះទៅអប់រំបងប្អូនប្រជាពលរដ្ឋពីការរស់នៅប្រកបដោយអនាម័យតាមរយៈការហូបទឹកស្អាតឬទឹកដែលបានដាំពុះជាដើម។





No comments:

Post a Comment

Pages