ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញបេីកវិញ្ញាសារប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម អភិបាលរងខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
សូមបញ្ជាក់ថារបាយការណ៍របស់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ខេត្តកណ្ដាលឆ្នាំនេះមានមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបមានចំនួន១៨មណ្ឌល ដោយនៅក្រុងតាខ្មៅមាន១៣មណ្ឌល នៅស្រុកស្អាងមាន៣មណ្ឌល និងស្រុកកណ្តាលស្ទឹងមាន២មណ្ឌល សរុបមាន ៣៦៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌលស្មើនិង ១២០បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២មណ្ឌលស្មើនិង២៤៤បន្ទប់។
Monday, August 19, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment