កុងតឺន័រមួយគ្រឿងបេីកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកគូទរថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងរងការខូចខាតខ្ទេចកាបិន - BNP

Breaking

Monday, August 19, 2019

កុងតឺន័រមួយគ្រឿងបេីកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកគូទរថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងរងការខូចខាតខ្ទេចកាបិន

ភ្នំពេញ​៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកគូទរថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងរងការខូចខាតខ្ទេចកាបិនហេីយមិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿងនិងរឺម៉កកង់បីមួយគ្រឿងទៀតកិនជាប់តែសំណាងមិនមានអ្នករងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦​ ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខរោងចក្រស្បែកជេីង​ តាមដងមហាវិថីឈ្នះឈ្នះ​ ភូមិជង្រុក ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុុគេបានឃេីញរថយន្តម៉ាកហ៊ីយាន់ដាយ​ ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ3E 8306 ធ្វេីដំណេីរតាមបណ្តោយមហាវិថីវិឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចមុខរោងចក្រក៏ចាប់ហ្វ្រាំងបន្ថយល្បឿងខណះកម្មករឆ្លងកាត់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រសណ្តោងកន្ទុយគ្មានទូ​ ក្បាលពណ៍សពាក់ស្លាកលេខព្រះសីហនុ3A 6694 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជប់ក៏ជ្រុលបុកគូទពេញទំហឹងខ្ទេចកាបិនហេីយបានទាញចង្កូតទៅខាងស្តាំបន្តទៅបុកម៉ូតូហុងដាមួយគ្រឿងនិងរ៉ឺម៉កកង់បីមួយគ្រឿងទៀតដែលចតនៅចិញ្ចេីមផ្លូវកិនជាប់សំណាងមិនរងរបួសដល់មនុស្ស។ តែធ្វេីអោយកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍រួចទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាដើម្បីរងចាំដោះស្រាយតាមច្បាប់៕





No comments:

Post a Comment

Pages