កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង « ជំរុញសេវាសាធារណៈឃុំ ពង្រឹងការចូលរួម និងលើកកម្ពស់សមភាពយេនឌ័រ» ហៅកាត់ CLOSE-GAP - BNP

Breaking

Tuesday, August 20, 2019

កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង « ជំរុញសេវាសាធារណៈឃុំ ពង្រឹងការចូលរួម និងលើកកម្ពស់សមភាពយេនឌ័រ» ហៅកាត់ CLOSE-GAP

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ដើម្បីចែករំលែកវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក កត្តាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងគម្រោង ជំរុញសេវាសាធារណៈឃុំ ពង្រឹងការចូលរួម និងលើកកម្ពស់សមភាពយេនឌ័រ ក្រោមអធិបតីភាពលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធុការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង។​

នៅក្នុងកិ្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងមន្ទីរកិច្ចការនារី ស្រុកកំពង់ត្រឡាច រលាប្អៀរ និងខេត្តកំពង់ឆ្នាំង បុគ្គលិកអង្គការស្ម័គ្រចិត្តដើម្បីសង្គម និងអង្គការដៃគូ។​

កម្មវិធីប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់លើគម្រោងនេះ មានគោលបំណង ដើម្បីចែករំលែកវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងកត្តាប្រឈម និងដំណោះស្រាយ ដើម្បីបង្កើនភាពជឿជាក់ និងកិច្ចសហការល្អក្នុងការស្វែងរកវិធីសាស្ត្រ ការស្វែងរកការគាំទ្រ និងដំណោះស្រាយតាមរយៈចែករំលែកមេរៀនល្អៗរវាងអ្នកអនុវត្តគម្រោង និងមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិលើដំណើរការអនុវត្តគម្រោង៕



No comments:

Post a Comment

Pages