ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រលង នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុមានសិស្សចូលរួមប្រឡងចំនួន១៥៨៥នាក់ ស្រី ៧៥៧នាក់ ចែកចេញជា ០៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន០៣មណ្ឌល និងនៅស្រុកព្រៃនប់មាន ០២មណ្ឌល ។
នៅក្រុងព្រះសីហនុ រួមមានមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំងពីរស្ថិតនៅ ក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ៕
Monday, August 19, 2019
ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងទុតិយភូមិ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment