អាជ្ញាធរខេត្តបានចុះពិនិត្យផ្លូវ ប្រឡាយ និងបរិស្ថានក្នុងក្រុងសៀមរាប ដើម្បីលើកលទ្ធភាពគម្រោងជួសជុល ស្តារ និងណែនាំអោយសំអាតបរិស្ថាននាំកកស្ទះទឹកហូរ និងសោភ័ណភាព - BNP

Breaking

Saturday, August 24, 2019

អាជ្ញាធរខេត្តបានចុះពិនិត្យផ្លូវ ប្រឡាយ និងបរិស្ថានក្នុងក្រុងសៀមរាប ដើម្បីលើកលទ្ធភាពគម្រោងជួសជុល ស្តារ និងណែនាំអោយសំអាតបរិស្ថាននាំកកស្ទះទឹកហូរ និងសោភ័ណភាព

ខេត្តសៀមរាប៖ នៅថ្ងៃសៅរិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត អមដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរា និងមន្ត្រីក្រុងសៀមរាប លោកចៅសង្កាត់ស្លក្រាម  ចុះពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធប្រឡាយសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីជួសជុលកែលម្អ ដែលកន្លងមក អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តបាននឹងកំពុងបន្តគិតគូរយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការងារជួសជុល និងពង្រីកហេដ្ឋារចនាសម្ពន្ឋ័នានា ធ្វើយ៉ាងណា បញ្ចៀសពីការកកស្ទះចរាចរណ៍ និងដើម្បីរក្សាបាននូវធ្វើ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈជូនភ្ញៀវជាតិនិងអន្តរជាតិក៍ដូចជាប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ព្រមទាំងបានគិតគូរពីអនាម័យ បរិស្ថាន ក្នុងក្រុងផងដែរ ។

លោក លី សំរិទ្ធ ៖ ខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ដ៍សំខាន់ របស់ប្រទេសយើង និងមានសក្តានុពលបាននឹងកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវស្ទើរគ្រប់ជាតិសាសន៍ក្នុងពិភពលោក ហេតុនេះ អាជ្ញាធរខេត្ត មិនអាចព្រងើយកន្តើយនោះទេ គឺតែងតែជួសជុល និងកសាងពង្រីកបន្ថែមនូវផ្លូវជាច្រើនខ្សែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកផ្លូវមួយចំនួនរងនូវភាពទ្រុឌទ្រោម និងខូចខាតបណ្តាលមកពីកត្តាច្រើនយ៉ាង ជាពិសេសគឺដល់អាយុកាលរបស់វាដែលត្រូវខូចផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ខេត្តសៀមរាប បានការយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹង ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រសួងទេសចតរណ៍ផង បានខ្នះខ្នែងជួយជំរុញ និងរិះរកវិធានការណ៍ គ្រប់បែបយ៉ាង ផ្តល់អាទិភាពដល់ខេត្តដើម្បីស្តារ ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ឋនានានៅក្នុងក្រុងសៀមរាប ខណៈដែលបច្ចុប្បន្នខេត្តនេះបាននឹងបង្កើតនូវយន្តការគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍និងរៀបចំប្លង់គោល(ប្លង់មេ) សំដៅធ្វើឱ្យទីក្រុងសៀមរាបជាទីក្រុងមួយប្រកបដោយភាពទាក់ទាញដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ ក្រុងសៀមរាបរបស់យើងឱ្យកាន់តែមានការរីកលូតលាស់ សក្តិសមជាទីក្រុងស្អាត បរិស្ថានបៃតងស្រស់។

ក្នុងនាមអាជ្ញាធរខេត្តនិងថ្នាក់ដឹកនាំខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្ត បានជំរុញដល់មន្ត្រី អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមសហការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវសំខាន់ៗ ណែនាំដល់ប្រជាពលរដ្ឋឱ្យសំអាត បរិស្ថាន អនាម័យ នៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានជាប្រចាំ ត្រូវគិតគូរវិចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗ យកទៅចោលក្នុងធុងសំរាម ព្រោះបញ្ហាសំរាម ចោលពាសវាលពាសកាល វាជាបញ្ហាផលប៉ះពាល់ជាអវិជ្ជមាន ដល់សុខុមាលភាពសាធារណៈ៕





No comments:

Post a Comment

Pages