ឯកឧត្តមអភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រមូលសំរាមក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ - BNP

Breaking

Monday, August 26, 2019

ឯកឧត្តមអភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រមូលសំរាមក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩

ខេត្តកំពត៖ នាព្រឹក ថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រមូលសំរាមក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំថបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ដោយមានការអញ្ជើញចូលរួម  នាយករដ្ឋបាលសាលាខេត្ត  ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពត តំណាងក្រុមហ៊ុន GAEA សរុប ចំនួន ២១រូប ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ ដូចខាងក្រោម៖
១. ជូនអភិបាលក្រុងកំពតបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន GAEA ប៉ុន្តែក្រុមហ៊ុនត្រូវភ្ជាប់ជាមួយនូវ របាយការណ៍ចំណូលចំណាយរបស់អជីវកម្មរបស់ក្រុមហ៊ុន និងរបាយការណ៍ មធ្យបាយដឹកជញ្ជូនសំរាម។ លើសពីនេះ ក្រុមហ៊ុនត្រូវ ធានាទទួលខុសត្រូវលើការប្រមូលសំរាមឱ្យបាន១០០% ប្រសិនបើក្រុមហ៊ុនមិនអាចបំពេញភា:រកិច្ចបាន  រដ្ឋបាលខេត្តមានសិទ្ធ បញ្ចប់កិច្ចសន្យា។
២. ស្នើសង្កាត់យកចិត្តទុកដាក់ ណែនាំប្រជាពលរដ្ឋចូលរួមរៀបចំសណ្តាប់ធ្នាប់ តាមផ្ទះនីមួយៗ។
៣.ស្នើអ្នកវិនិយោគផ្សារ ប្រគល់ការងារផ្ញើម៉ូតូ ជូនរដ្ឋបាលក្រុង ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ ឱ្យមានប្រសិទ្ធភាព។



No comments:

Post a Comment

Pages