អាជ្ញាធរខេត្តនៅតែបន្តគាំទ្រ និង សហប្រតិបត្តិការជាមួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងខេត្តសៀមរាប - BNP

Breaking

Saturday, August 24, 2019

អាជ្ញាធរខេត្តនៅតែបន្តគាំទ្រ និង សហប្រតិបត្តិការជាមួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងជំនួបសម្តែងការគួសមកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ រវាងលោក លី សំរិទ្ធ អភិបាលរង​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ជាមួយលោក សាតុ យុស៊ិគិ ប្រធានក្រុមប្រឹក្សាភិបាល ការិយាល័យតូក្យូ ប្រទេសជប៉ុន ធ្វើកិច្ចពិភាក្សាពីកិច្ចសហប្រតិបត្តិការ និង ការគាំទ្រ លើគម្រោងរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរលោក សាតុ យុស៊ិគិ  បានបញ្ជាក់អំពីដំណើរបំពេញបេសកកម្មរបស់ប្រតិភូនៅខេត្តសៀមរាប ក្នុងគោលដៅ សិក្សាស្វែងយល់អំពីការអនុវត្តគម្រោងនៅតាមសហគមន៍ ដែលអង្គការបានបង្កើតឡើងក្នុងរយៈពេល៣០ឆ្នាំមកនេះ នៅ តាមមូលដ្ឋានមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង ខេត្ត ដែលបានសហការ គាំទ្រលើគម្រោងរបស់អង្គការ បានដំណើរការទៅបានល្អប្រសើរ ។ លោកសង្កេតឃើញផងដែរ នៅព្រះរាជាណាចក្រកម្ពុជា បានដំណើរការទៅបានល្អ សម្រាប់ជាគំរូដល់បណ្តាប្រទេសមួយចំនួន សំខាន់គឺនៅខេត្តសៀមរាប ដែលជាគោលដៅចុះមកទស្សនកិច្ច សិក្សាស្វែងយល់ដោយផ្ទាល់ ដើមី្បពិនិត្យទៅលើការងារសហគមន៍នេះ ។ លោកក៏បានឲ្យដឹងផងដែរថា ក្នុងដំណើរបំពេញ​បេសកកម្មនេះ លោកបានចុះផ្ទាល់ទៅនឹងសហគមន៍ចុងឃ្នៀស ដែលជាសហគមន៍មួយមានមុខងារគ្រប់វិស័យ ដោយមានសិប្បកម្មទៀតផង។ ម៉្យាងទៀតនៅថ្ងៃបន្តលោកនឹងចុះទៅតាមសហគមន៍មួយចំនួនទៀត ដោយនៅក្នុងខេត្តសៀមរាបនេះ គឺមានមជ្ឈមណ្ឌល សិក្សាសហគមន៍ចំនួន ១៧ និងមានបណ្ណាល័យសហគមន៍ចំនួន ១៧កន្លែង និង មានថ្នាក់ក្រោយអក្ខរកម្ម , ថ្នាក់មត្តេយ្យ ព្រមទាំង បានផ្តល់ចំណូលគ្រួសារ បំណិនជីវិត , ធនាគារស្រូវ , ការចិញ្ចឹមគោពូជ និង ក្រុមភ្លេងបុរាណផងដែរ ។ លោកក៏បានបញ្ជាក់ទៀតថា ក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន ១៧នេះ មានមណ្ឌលសិក្សាសហគមន៍ចំនួន៣ ដែលទទួលបាននីរន្តរភាព ក្នុងការធានានូវ ការងារមួយចំនួនខ្លួនឯង ។ ដោយការមើលឃើញនូវឥទ្ធិពល ដែលស្តែងចេញពីអក្ខរកម្មហើយនោះ អក្ខរកម្មមួយចំនួនបានក្លាយជា គ្រូអក្ខរកម្មទៀតផង ។ នៅខែ កញ្ញា ខាងមុខនេះអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំកម្ពុជា និងធ្វើខួបទី៣០ឆ្នាំ នៃការបង្កើតអង្គការនេះឡើង ដោយយើងចាប់ការងារដ៏វែងឆ្ងាយ លើការគាំទ្រមណ្ឌលសិក្សាសហគមន៍ ដែលបានផ្តល់ការអប់រំពេញ មួយជីវិត ។ លោកបានបញ្ជាក់ថា សមទ្ធិផលទាំងនេះ បើគ្មានការចូលរួមគាំទ្រពីអាជ្ញាធរខេត្តទេនោះ គម្រោងរបស់អង្គការ ក៏មិនទទួលបានជោគជ័យនោះឡើយ ហើយបន្តទៅមុខនឹងធ្វើការពង្រឹង ពង្រីកការងារនេះនៅខេត្តសៀមរាបទៀតផង ។

មានប្រសាសន៍នោះដែរ​ លោក លី សំរិទ្ធ បានធ្វើការស្វាគមន៍ចំពោះវត្តមានរបស់លោកប្រធានអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំកម្ពុជា ដែលទើបមកទទួលភារកិច្ចថ្មី ។

លោកបន្តទៀតថា នេះជាព្រឹត្តិការណ៍ មួយដ៏សំខាន់ ដែលអង្គការ​សហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានបង្កើតឡើង៣០ឆ្នាំមកនេះ ព្រមទាំងថ្លែងកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះរាល់សកម្មភាពរបស់អង្គការ បានកសាងនូវសមទ្ធិផលជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា សំខាន់គ្រួសារក្រីក្រ ដែលឲ្យពួកគាត់មានមុខរបរ និង បានឆ្លងផុតគ្រោះអវិជ្ជាទៀតផង ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា សម្រាប់ពេលខាងមុខ អាជ្ញាធរខេត្ត គឺនៅតែបន្តការគាំទ្រ សហប្រតិបត្តិការជាមួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ប្រចាំនៅកម្ពុជា សំខាន់លើវិស័យបណ្តុះបណ្តាល​ធនធានមនុស្ស ជាបញ្ហានៃតម្រូវការចាំបាច់នៅតាមមូលដ្ឋាននៃខេត្តសៀមរាប៕



No comments:

Post a Comment

Pages