ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើក កិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់.! - BNP

Breaking

Wednesday, July 31, 2024

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើក កិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់.!

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅក្នុងស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង នៅសាលាស្រុកពាមជរ ដោយមានការចូលរួមពី ឯកឧត្តម វ៉េង រិទ្ធិស័ក្ត អនុរដ្ឋលេខាធិការ និងឯកឧត្តម ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច រួមជាមួយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក-លោកស្រីអភិបាលស្រុកពាមជរ និងស្រុកពាមរក៍ លោក-លោកស្រីក្រុមប្រឹក្សាឃុំ មេឃុំ នៃស្រុកទាំង២ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ សរុបចំនួន ៤០នាក់។





 

No comments:

Post a Comment

Pages