ឯកឧត្តម  អ៊ាង សុផល្លែត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្រ្តីបរិស្ថានខេត្តរតនគិរី - BNP

Breaking

Wednesday, July 31, 2024

ឯកឧត្តម  អ៊ាង សុផល្លែត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្រ្តីបរិស្ថានខេត្តរតនគិរី

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្ដម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគីរីផងដែរ។


បន្ទាប់ពីលោក ផុន ខេមរិនប្រធានមន្ទីរបរិស្ថានខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញ ការងាររួមរបស់មន្ទីរ បរិស្ថានខេត្តរួចមក ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្សដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។ ឯកឧត្តម បណ្ឌិតបន្តថា បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាសុកភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ហើយគោលការណ៍របស់ក្រសួងបរិស្ថាន គឺមាន៣ចំណុចសំខាន់ៗ គឺសមត្ថភាព បុគ្គល ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ច បានល្អ មានតម្លាភាពប្រសិទ្ធភាព។


ទិសដៅ ការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា​ បរិស្ថានគឺមានតួនាទីចូលរួមដឹកនាំគ្រប់គ្រងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្ខុវិស័យបរិស្ថាន(២០២៣-២០២៨ ) សំដៅជំរុញ ការអភិវឌ្ឍប្រកបដោយភាពស្អាត ភាពបៃតង និងត្រូវចូលរួមលើកកម្ពស់ ការយល់ដឹង លើយុទ្ធសាស្រ្តចក្ខុវិស័យបរិស្ថាន រួមគិត រួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្របញ្ចុកោណ របស់រាជរដ្ឋាភិ បាលកម្ពុជា សំដៅលើភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់ ដូចនេះ យុទ្ធសាស្ត្រដែលដាក់ចេញជាយុទ្ធនាការ ទទួលបានជោគជ័យ ជាបន្តបន្ទាប់នោះគឺ កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន ។


ឯកឧត្តម បានជម្រុញអោយមន្ទីរបរិស្ថានខេត្តរតនគិរី បន្តសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងថ្នាក់ជាតិ ចុះទប់ស្កាត់ និងបង្ក្រាបបទ ល្មើសគ្រប់រូបភាពដែលកើតមានក្នុងតំបន់ការពារធម្មជាតិ និងស្រាវជ្រាវជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់រានដីព្រៃធ្វើកម្មសិទ្ធ ដោយអនុវត្តច្បាប់អោយបាន១០០%។ បន្តចុះផ្សព្វផ្សាយច្បាប់បរិស្ថានផ្នែកកិច្ចគាំពារបរិស្ថានដល់ក្រុមហ៊ុនអាជីវកម្ម សហគ្រាសនិងបន្តចុះវាយតម្លៃគុណខ្ញុំមេត្រីភាពបរិស្ថានដល់អង្គភាពភូមិឃុំសង្កាត់មាសុវត្ថិភាព ក្នុងវិស័យបរិស្ថាន និង បន្តជម្រុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើង រួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែធ្វើបាន នៅតាមសាលារៀន ក្រុមហ៊ុន សហគ្រាស ផ្សារ វត្តអារាម មេណីយដ្ឋាន និងទីសាធារណៈអោយបានទូទាំងខេត្ត។ 


នៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានប្រគល់ អង្រឹងប៉ារ៉ាមានមុង ចំនួន៨២. អាវភ្លៀងកៅស៊ូ ចំនួន ៨២. សាក់កាដូ ត្រេអ៊ី ចំនួន ៤៥. អាវរងារ ចំនួន ៨២. កាមែល(ឆ្នាំង) ចំនួន ៨២. តង់កៅស៊ូ ត្រេអ៊ី ចំនួន ៨២. មុងគ្រែ និងថ្នាំពេទ្យមួយចំនួនជូនមន្ទីរបរិស្ថានខេត្តផងដែរ៕







 

No comments:

Post a Comment

Pages