នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ មានរបៀបរវៈចំនួន១១
១-មតិដឹកនាំកិច្ចប្រជុំ
២-របាយការណ៍ ស្តីពីការដាំកូនក្ងោកតាមបណ្តោយផ្លូវជាតិលេខ៤ និងការដាំដើមគគីរ និងដើមក្រញូងនៅមណ្ឌលបន្សាបគ្រឿងញៀនកែវផុស
៣-របាយការណ៍ ស្តីពី គម្រោងស្តារប្រឡាយ ជើងក្អែប
៤-របាយការណ៍ ស្តីពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត
៥-ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”
៦-ផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីដំណើរការ នៃការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
៧-ផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រី បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៨-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១២២២ ស.ជ.ណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិនៅតាមរាជធានី ខេត្ត
៩-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៤៧០ ស.ជ.ណ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
១០-ការចូលរួមមតិយោបល់របស់អង្គប្រជុំ
១១-មន្ទីរ អង្គភាព ពិនិត្យការផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការក្រោមឱវាទ។
No comments:
Post a Comment