រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងបានបង្ហូរទឹកស្អុយចូលអូរ និងស្ទឹងសង្កែ បណ្តាលអោយងាប់ត្រីជាច្រើនក្បាល អាជ្ញាធរចុះពិនិត្យបន្ទាន់ - BNP

Breaking

Saturday, May 4, 2024

រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងបានបង្ហូរទឹកស្អុយចូលអូរ និងស្ទឹងសង្កែ បណ្តាលអោយងាប់ត្រីជាច្រើនក្បាល អាជ្ញាធរចុះពិនិត្យបន្ទាន់

(បាត់ដំបង) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលប្រទះឃើញទឹកស្អុយកខ្វក់ពណ៌ខ្មៅបានហូរចេញពីចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងរបស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បញ្ចូលក្នុងអូរ និងបន្តចូលស្ទឹងសង្កែ បណ្តាលអោយត្រីជាច្រើនក្បាលងាប់អណ្តែតតាមទឹក។


ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល បានចាត់អោយលោក រឿន ភិរុណ អភិបាលរងស្រុក មានការចូលរួមពីនាយករងរដ្ឋបាលសាលាស្រុក ជំទប់ទី1ឃុំត្រែង សមាជិកក្រុមប្រឹក្សាឃុំត្រែង ប្រធានការិយាល័យនៃសាលាស្រុកចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យតំណាងក្រុមហ៊ុនខាងលើកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ និងធ្វើការជីកបង្វែទឹកកខ្វក់ចេញពីផ្លូវទឹកហូរចូលអូរត្រែង និងធ្វើការបូមយកចេញពីអូរត្រែងជាបន្ទាន់ ។


ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ដឹកនាំក្រុមការងារពាក់ព័ន្ធ មានលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត  លោក តូច ឈួនសៅរិទ្ឋ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យជំនាញ ដើម្បីសហការជាមួយអាជ្ញាធរស្រុករតនមណ្ឌល និង ឃុំត្រែង ចុះពិនិត្យជាបន្ទាន់ និងមានវិធានការដោះស្រាយកុំអោយមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈ ក៏ដូចជាមច្ឆជាតិ ជីវៈចម្រុះក្នុងស្ទឹងសង្កែផ្នែកខាងក្រោម នៅព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ៕







 

No comments:

Post a Comment

Pages