នាថ្ងៃអង្គារទី៣ ខែឧសភា ឆ្នាំ២០២២ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទស្សនទាននៃការកសាងកេរ្តិ៍ឈ្មោះម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ)។
គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមមាន៖
១-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ ពាក់ព័ន្ធនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបទប្បញ្ញត្តិនានា របស់ព្រះរាជាណាចក្រកម្ពុជា
២-នីតិវិធីនៃការដាក់ពាក្យស្នើសូមចុះបញ្ជីការពារម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ)
៣-កំណត់អំពីផលិតផលសក្តានុពលក្នុងខេត្តកោះកុង ដើម្បីរៀបចំ កសាងកេរ្តិ៍ឈ្មោះជាម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រចាំខេត្តកោះកុង និង
៤-ពង្រឹងសមត្ថ ភាពអាជ្ញាធរមូលដ្ឋាន និងបង្ក្រាបសកម្មភាពរំលោភបំពាននឹងច្បាប់កម្មសិទ្ធិបញ្ញា៕
No comments:
Post a Comment