អាជ្ញាធរខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីត - BNP

Breaking

Wednesday, May 4, 2022

អាជ្ញាធរខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីត

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីត ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 


នាឱកាសនោះដែរ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមខេត្តកណ្តាល បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក ដែលជានិច្ចជាការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ 

លោក ក៏បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងចំពោះជនរងគ្រោះ ហើយបានជម្រាបជូនជនរងគ្រោះនឹងក្រុមគ្រួសារថា អាជ្ញាធរមានសម្ថកិច្ចនឹងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការតាមចាប់ជនបង្កដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ 


លោក បានបន្ថែមទៀតថា ថ្វីត្បិតតែអំណោយដែលយកមកចែកជូននាពេលនេះបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាល ការខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ 


សូមបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនគ្រួសាររងគ្រោះដោយសារទឹកអាស៊ីត រួមមាន៖ អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ជេលលាងដៃ ១ដប, ម៉ាស់ ១ប្រអប់ និងថវិកា១,២០០,០០០រៀល (មួយលានពីរសែនរៀល) ផងដែរ៕






 

No comments:

Post a Comment

Pages