នាយកដ្ឋានវិទ្យុទាក់ទង អំពាវនាវដល់ម្ចាស់ស្ថានីយផ្សាយវិទ្យុទាក់ទង ខុសច្បាប់ទាំងអស់ប្រញាប់ទម្លាក់ចុះ បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់ - BNP

Breaking

Wednesday, May 4, 2022

នាយកដ្ឋានវិទ្យុទាក់ទង អំពាវនាវដល់ម្ចាស់ស្ថានីយផ្សាយវិទ្យុទាក់ទង ខុសច្បាប់ទាំងអស់ប្រញាប់ទម្លាក់ចុះ បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ: នៅព្រឹកថ្ងៃទី 2 ខែឧសភាឆ្នាំ 2022 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធានការិយាល័យវិទ្យុទាក់ទងអគ្គស្នងការនគរបាលជាតិ បានដឹកនាំកម្លាំង ធ្វើប្រតិបត្តិការរុះរើស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ជាច្រើនកន្លែង មានកន្លែងមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានប្រមូលសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនផ្សាយប្រមាណ 200 គ្រឿងដែលបម្រើឲ្យការផ្សាយតាមវិទ្យុទាក់ទងប្រើប្រាស់អាណាធិបតេយ្យប្រមាណ 5000គ្រឿងត្រូវបានបិទបញ្ចប់  លោកបានបញ្ជាក់ទៀតថានឹងធ្វើការបោសសំអាតរាល់ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ឲ្យទាល់តែអស់នៅក្នុងរាជធានីភ្នំពេញ ហើយអ្នកដែលមិនព្រមទម្លាក់នៅពេលដែល គេរកឃើញថាកន្លែងហ្នឹងផ្សាយវិទ្យុទាក់ទងខុសច្បាប់និងចាប់បញ្ជូនកសាងសំណុំរឿងទៅតុលាការ។ 


ដូច្នេះសូមបងប្អូនដែលជាម្ចាស់ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងអស់រួសរាន់ទម្លាក់ចុះដោយខ្លួនឯង។



 

No comments:

Post a Comment

Pages