ថ្នាក់ដឹកនាំខេត្តតាកែវ ទទួលជួបស្វាគមន៍ជាមួយប្រតិភូខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - BNP

Breaking

Friday, April 8, 2022

ថ្នាក់ដឹកនាំខេត្តតាកែវ ទទួលជួបស្វាគមន៍ជាមួយប្រតិភូខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោក ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ព្រមជាមួយ លោកនាយករដ្ឋបាលខេត្ត ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយ លោក  ង្វៀន ទៀកហ៊ុង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អានយ៉ាង និងជាប្រធានរណសិរ្សខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ប្រតិភូខេត្តអានយ៉ាង បានចំណាយពេលវេលាដ៏មានតម្លៃ មកជូនពរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលរងខេត្តតាកែវ លោក ម៉ឹង វុធី ក៏បានជំរុញដល់ភាគីវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិ ការឱ្យបានកាត់តែប្រសើរ ថែមទៀតដើម្បីឱ្យព្រំដែនប្រទេសទាំងពីរកម្ពុជា វៀតណាមនិយាយរួម ព្រំដែន ខេត្តតាកែវ និងខេត្តអានយ៉ាង និយាយដោយឡែក ក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាការឆ្លើយតបលោក ង្វៀន ទៀកហ៊ុង បានយល់ស្របទៅនឹងការលើកឡើង របស់ភាគីកម្ពុជា ហើយភាគីវៀតណាម សន្យានឹងខិតខំជំរុញកិច្ចសហប្រិតបត្តិការ តាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត៕







 

No comments:

Post a Comment

Pages