កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុងមួយចំនួនក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលក្នុងនោះផ្លូវបេតុងនៅភូមិឡឥដ្ឋចំនួន២ខ្សែ ប្រវែងសរុប ១៦៥២ម៉ែត្រ ទទឹង៧ម៉ែត្រ ផ្លូវបេតុងក្នុងភូមិថ្មគោលចំនួន២ខ្សែ ខ្សែទី១ ប្រវែង១៩៩ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី២ប្រវែង៦៤៥ម៉ែត្រ ទទឹង៦ម៉ែត្រ ។ បេីគិតជាប្រវែងផ្លូវសរុប ចំនួន២៤៩៦ ម៉ែត្រ ស្មើនឹងក្រឡាផ្ទៃ ចំនួន ១៦,៨២៧ ម៉ែត្រការ៉េ។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យផ្លូវមួយខ្សែទៀត គឺផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១.៦៦០ម៉ែត្រ ទទឹង៧ម៉ែតស្ថិតនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕
No comments:
Post a Comment