លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ - BNP

Breaking

Friday, April 1, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាអនេក ដោយបានជួបសំណេះសំណាល ជាមួយបងប្អូន ស្រ្តីខ្មែរ-ឥស្លាម រស់នៅក្នុងក្រុងខេមរភូមិន្ទ។ ពិធីសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីបង្កើន ភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនមាន ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីមេត្រី ! ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍ ជាបន្តបន្ទាប់ក្នុងល្បឿន គួរអោយមោទកភាពបំផុត។ 


ដោយឡែក ទឹកដីខេត្តកោះកុងរបស់យើង ក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថិរភាពនយោបាយ ដោយបានទទួលនូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់ ដូចជា ផ្លូវជាតិលេខ៤៨ កំពុងសាងសង់លើកកម្រិតគុណភាពថ្មី ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកក្រុងខេមរភូមិន្ទ ដែលសម្រេចបានជិត៦០% ស្ពានឆ្លងដៃព្រែក៤កន្លែង វារីអគ្គីសនី៤កន្លែង ក្នុងនោះមានវារីអគ្គីសនីចំនួន៣ បានដាក់ដំណើរការហើយ នៅ១ទៀត កំពុងដំណើរការសាងសង់គ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អ ជាបន្តបន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាព ទីប្រជុំជន ក្នុងក្រុងខេមរភូមិន្ទ ព្រមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាព។ ហេតុដូចនេះ ដើម្បីបន្តនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន នាពេលកន្លងមក ខ្ញុំសំណូមពរដល់បងប្អូនមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយដល់សមាជិក ក្នុងគ្រួសារ សហគមន៍ ដែលគ្រប់អាយុបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ 


នាពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងដល់ថ្ងៃចាប់ផ្តើមនៃការបួស(រ៉ម៉ាឌន) ដែលបងប្អូន សាសនិកឥស្លាមគ្រប់រូបនៅទូទាំងសកលលោក ត្រូវធ្វើការបួសតមអាហារនៅពេលថ្ងៃពេញមួយខ ចំពោះបុគ្គលដែលគ្រប់អាយុ ជាមួយគ្នានេះដែរ សម្រាប់បងប្អូនសាសនិកឥស្លាមក៏មាន ការថ្វាយបង្គំតារ៉វ៉េស ឬថ្វាយបង្គំពេលយប់នៅខែរ៉ម៉ាឌនជុំគ្នានៅតាមវិហារ ប៉ុន្តែត្រូវធានា និង បន្តអនុវត្តនូវវិធាន "៣ការពារ ៣កុំ" ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩៕







 

No comments:

Post a Comment

Pages