រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត - BNP

Breaking

Wednesday, January 5, 2022

រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

ព្រឹក ថ្ងៃ អង្គារ ២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្រោមអធិបតីភាព លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញ សរុប ៥៥នាក់។


កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈដូចខាងក្រោម៖

-ពិនិត្យ ពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២១-២០២៣)

-ពិនិត្យ ពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រៀងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)








 

No comments:

Post a Comment

Pages