អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយកអំណោសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ១រូប ដែលរស់ក្នុងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ដែលពិការជើងដោយសាឆក់ខ្សែភ្លើង - BNP

Breaking

Tuesday, September 21, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយកអំណោសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ១រូប ដែលរស់ក្នុងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ដែលពិការជើងដោយសាឆក់ខ្សែភ្លើង

នាថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋឈ្មោះ នួន ថា អាយុ ៤៨ ភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពិការជើងដោយសាឆក់ខ្សែភ្លើង។


អំណោយរួមមាន រទះរុញ ១គ្រឿង ថវិកា ២ ០០០ ០០០រៀល អង្ករ ៦០ គីឡូក្រាម មី ៥កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥យួរ ត្រីខ៥យួរ ម៉ាស ៤០០ ម៉ាស ទឹកបរិសុទ្ធ ៣កេស និងផ្លែមៀន១កេស។


ប្រជាពលរដ្ឋទទួលបានអំណោយ និងគ្រួសារទាំងអស់ សូមគោរពថ្លែងអំណរគុណដឹងគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីចៅៗ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងជៀសឆ្ងាយពីជំងឺកដ៍កាចសាហាវ៕



 

No comments:

Post a Comment

Pages