អភិបាលខេត្តព្រះវិហារ ប្រកាសនឹងត្រៀមបើកដំណើរការសាលារៀនកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យនាពេលឆាប់ៗខាងមុខ - BNP

Breaking

Saturday, September 11, 2021

អភិបាលខេត្តព្រះវិហារ ប្រកាសនឹងត្រៀមបើកដំណើរការសាលារៀនកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យនាពេលឆាប់ៗខាងមុខ

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្ត ឯកឧត្តមឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកិចស្តីពីការពិនិត្យលទ្ធភាពបើកដំណើរការ សាលារៀន និងសេវាកម្មទេសចរណ៍ ក្នុងបរិបទរៀនរស់នៅជាបណ្តើៗជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ដោយមានការចូលរួមអភិបាលរងខេត្ត លោកនាយករដ្ឋបាលអភិបាលក្រុងស្រុកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនៅសាលប្រជុំសាលាខេត្តព្រះវិហារ។


លទ្ធផលនៃកិច្ចប្រជុំឯកឧត្តមប្រាក់សុវណ្ណអភិបាលខេត្តបានសម្រេចនឹងត្រៀមបើកដំណើរការសាលារៀននៅកម្រិតវិទ្យាល័យនិងអនុវិទ្យាល័យតាមគន្លងថ្មីដោយលោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលត្រូវអនុញ្ញាតចូលរៀនទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19៕







 

No comments:

Post a Comment

Pages