ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) - BNP

Breaking

Saturday, September 11, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)

កំពង់ឆ្នាំង៖ កាលពីថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងឯកឧត្តមផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom)។


សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)  ដោយមានអ្នកចូលរួមប្រមាណជាង ៤៥០នាក់ ដែលជាតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ 


សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ត្រូវបានរៀបចំតាក់តែងឡើងក្រោមការដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)តាំងពីពាក់កណ្ដាលឆ្នាំ២០២០ ដែលជាឆ្នាំចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំដំបូងនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។


ឯកសារកម្មវិធីជាតិនេះ បានកំណត់អំពីសមិទ្ធផល និងលទ្ធផលដែលរំពឹងទុកដើម្បីធានាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសំខាន់ៗ នៃកិច្ចដំណើការលើកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការរហូតដល់ឆ្នាំ២០៣០ ដែលពាក់ព័ន្ធនឹងការពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗដោយមានកំណត់នូវតួនាទី និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ ព្រមទាំងការបន្តលើកកម្ពស់ស្វ័យភាព និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋ៕






 

No comments:

Post a Comment

Pages