រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកម្មវិធីអបអរសាទរ «ទិវាអូហ្សូនពិភពលោក» និងដាំកូនឈើនៅព្រៃសង្ឃរុក្ខាវ័ន្ធ - BNP

Breaking

Friday, September 17, 2021

រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកម្មវិធីអបអរសាទរ «ទិវាអូហ្សូនពិភពលោក» និងដាំកូនឈើនៅព្រៃសង្ឃរុក្ខាវ័ន្ធ

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ឧត្ដរមានជ័យ អញ្ជើញ ជាអធិបតី ភាព ក្នុងពិធីប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool) និង ដាំកូនឈើ នៅក្នុងបរិវេណព្រៃសង្ឃរុក្ខាវ័ន្ធ។ 


ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន ១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ។ 


សូមបញ្ជាក់ថា លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។


ពិភពលោកកំពុងប្រារព្ធ«ទិវាអូហ្សូនពិភពលោក» ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃ ការបង្កើត«ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ក្នុងឆ្នាំ១៩៨៧៕









 

No comments:

Post a Comment

Pages