ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើនៅសួនច្បារសម្ដេចវិបុលបញ្ញា សុខអាន ក្នុងក្រុងដូនកែវ - BNP

Breaking

Friday, September 17, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើនៅសួនច្បារសម្ដេចវិបុលបញ្ញា សុខអាន ក្នុងក្រុងដូនកែវ

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមដាំកូនឈើទាល នៅសួនច្បារសម្ដេចវិបុលបញ្ញា សុខអាន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


ក្នុងឱកាសដាំកូនឈើនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្កតាកែវ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមដាំកូនឈើឱ្យបានបន្ថែមទៀត ដើម្បីបង្កើតបរិស្ថានបៃតងក្នុងក្រុងដូនកែវ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។


ដោយឡែកបើតាមការបញ្ជាក់ពី លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃតាកែវ បានឱ្យដឹងថា កន្លងមកមន្រ្តីជំនាញនាយខណ្ឌរដ្ឋបាលព្រៃឈើ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែចិះដាំដុះកូនឈើ ជាច្រើនប្រភេទនៅតាមដងផ្លូវ និងសួនច្បារមួយចំនួនក្នុងក្រុងដូនកែវ ដើម្បីជួយកែលម្អរសោភណ្ឌភាពទីក្រុងឱ្យក្លាយជាទីក្រុងមានពណ៌បៃតង ប៉ុន្តែដើមឈើ គឺមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានា ដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ៕





 

No comments:

Post a Comment

Pages